ករណីសិក្សា ជំនាញវិជ្ជាជីវៈធ្វើអោយមានធ្វើអោយជីវភាពគ្រួសារជនពិការក្រីក្ររងគ្រោះដោយសារមីនមានភាពប្រសើរ

    0
    123
    Download
    Download is available until [expire_date]
    • Version
    • Download 4
    • File Size 964.22 KB
    • File Count 1
    • Create Date ខែ​វិច្ឆិកា 13, 2024
    • Last Updated ខែ​ធ្នូ 4, 2024

    ករណីសិក្សា ជំនាញវិជ្ជាជីវៈធ្វើអោយមានធ្វើអោយជីវភាពគ្រួសារជនពិការក្រីក្ររងគ្រោះដោយសារមីនមានភាពប្រសើរ

    ករណីសិក្សា

    ជំនាញវិជ្ជាជីវៈធ្វើអោយមានធ្វើអោយជីវភាពគ្រួសារជនពិការក្រីក្ររងគ្រោះដោយសារមីនមានភាពប្រសើរ

    អ្នកស្រី តឿង វិត ភេទស្រី អាយុ៤៥ឆ្នាំ ជាជនពិការក្រីក្ររងគ្រោះដោយសារមីន ដែលមានទីលំនៅបច្ចុប្បន្ននៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។ អ្នកស្រី តឿង វិត ជាក្រុមអ្នកទទួលផលពីគម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដែលផ្តល់មូលនិធិដោយ KOICA តាមរយៈ UNDPហើយគាត់ក៏ជាគ្រួសារក្រីក្រដែលមានបណ្ណ័សមធម៌កម្រិត២ផងដែរ។  តាមរយៈ អង្គការតំណាងជនពិការខេត្តបាត់ដំបង (អពប) បានជួយសម្របសម្រួលដល់ អ្នកស្រី តឿង វិត បានចូលរួមវគ្គបណ្តុះ     បណ្តាលជំនាញវិជ្ជាជីវៈបច្ចេកទេស លើផ្នែកកសិកម្មដំណាំស្រូវ និងចិញ្ជឹមសត្វមាន់ ទា​ ដែលមានរយៈពេល ២   សប្តាហ៏ នៅក្នុងសហគមន៏ជាមួយនិងមន្រ្តីកសិកម្មឃុំតាប៉ុន។ បន្ទាប់ បន្ទាប់ពី បញ្ចប់វគ្គបណ្តុះ    បណ្តាល ជំនាញវិជ្ជាជីវៈ អ្នកស្រីបានអនុវត្តន៏នូវសកម្មភាពទាំងឡាយ ដែលធ្លាប់បានរៀនជំនាញទៅលើការដាំដុះស្រូវ និងចិញ្ជឹមសត្វរបស់គាត់ ដើម្បីកែប្រែនូវលទ្ឋផលដំណាំស្រូវ និងចិញ្ជឹមឱ្យទទួលបានលទ្ធផល ល្អប្រសើរជាងមុន។ គាត់បានបន្តរទៀតថា កាលដែលមិនទាន់បានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបច្ចេកទេស ដាំស្រូវ និងចិញ្ជសត្វ គឺគាត់មិនបានដឹងពីបច្ចេកទេសក្នុងការដាំដុះស្រូវ និងចិញ្ចឹមសត្វតាមលក្ខណៈស្តង់ដារ ទេ គឺធ្វើជាលក្ខណៈតាមបែបប្រពៃណីពីដូនតាតែប៉ុណ្ណោះ​។ លោកស្រីបានបន្តរទៀតថា បច្ចុប្បន្ននេះ ដំណាំស្រូវរបស់គាត់មានកើនឡើងជាងមុនដល់ ២ដង ដែលធ្វើឱ្យគាត់អាចរកចំណូល បានចន្លោះពី ៤លានរៀន ទៅ៦លានរៀន ក្នុង១ហិកតា តាមរយៈការដាំស្រូវតាមបែបបច្ចេកទេសដែលគាត់បានរៀនកន្លងមក។ លោកស្រី តឿង វិត គាត់មានចិត្តសប្បាយជាខ្លាំងដោយគាត់មើលឃើញថាស្ថានភាពជីវភាពរបស់គ្រួសារគាត់បានប្រសើរឡើង និង អាចបង្កើនប្រាក់ចំណូលពីការដំាដុះស្រូវ និងចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់គ្រួសារ និងកូនៗ បានទៅសាលារៀនធម្មតា និងមិនចាំបាច់ឱ្យប្តីគាត់ធ្វើចំណាកស្រុកទៀតដូចកាលពីមុន។ មិនត្រឹមតែប៉ុណ្ណោះ លោកស្រី បានចែករំលែកនូវចំណេះដឹង ពីបច្ចេកទេសដាំស្រូវ និងចិញ្ចឹមសត្វទៅដល់ជនពិការផ្សេងទៀត និងអ្នករស់នៅក្នុងសហគមន៏ផងដែរ ក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៏។

    លោកស្រី តឿង វិត និងក្រុមគ្រួសារ ក៏ដូចជាសហគមន៏ទាំងមូលនៅក្នុងភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង មានចិត្តសប្បាយរីករាយ និងសូមថ្លែងអំណរគុណដល់ម្ចាស់ជំនួយ KOICA UNDP CDPO BDPO ដែលបានជួយដល់ជនពិការក្រីក្ររងគ្រោះដោយសារមីនក្រីក្រ ឬសមាជិកគ្រួសារ ឱ្យទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈគ្រប់ប្រភេទដែលគ្មានការបង់ថ្លៃសេវា ដើម្បីឱ្យ ជនពិការទទួលបានជំនាញពិតប្រាកដ និងទទួលបានឱកាសការងារ ឈានទៅរកការកាត់បន្ថយភាពក្រីក្រ និងការធ្វើចំណាកស្រុករបស់ជនពិការរងគ្រោះដោយសារមីនផងដែរ។

    លោកស្រីសូមជូនពរ ដល់ម្ចាស់ជំនួយទាំងអស់ ឱ្យជួបតែសំណាងល្អ សុខភាពល្អ និងជោគជ័យគ្រប់ភារៈកិច្ចការងារ និងសូមឱ្យបន្តរគម្រោងជំនួយនេះជារៀងរហូត។

    Ms. Toeung Vit, a 45-year-old female with a disability who is a poor mine victim, currently resides in Boeng Tim village, Tapon commune, Sangke district, Battambang province. Ms. Toeung Vit is a beneficiary of a vocational training project funded by KOICA through UNDP, and she is also from a poor family with a Level 2 equity card.

    Through the Organization of Persons with Disabilities in Battambang (OPD) facilitated Ms. Toeung Vit attended a two-week technical vocational training in agriculture, rice farming and poultry raising in the community with agricultural officials of Tapon commune. After completing the vocational training, she practiced all the activities she had learned on rice cultivation and animal husbandry to improve the results of rice cultivation and raising for better results.

    She added that while she did not have professional training in rice and animal husbandry techniques, she did not know the techniques of growing rice and raising animals in a standard way, only in the traditional way from her ancestors.

    She added that now her rice crop has doubled, allowing her to earn between 4 million to 6 million riel per hectare through the technical farming methods she uses from learned so far. Not only that, she shared her knowledge of rice farming and animal husbandry techniques to other people with disabilities and people living in the community to contribute to reducing poverty in the community.

    Ms. Toeung Vit and her family, as well as the entire community in Boeung Tim village, Tapon commune, Sangke district, Battambang province, are happy and thank the donor, KOICA UNDP CDPO BDPO, for helping the people with disabilities affected by landmines/ family members to receive all kinds of vocational training free of charge so that people with disabilities can get real skills and get job opportunities leading to poverty reduction and migration of people with disabilities affected by landmines also. She wishes all donors good luck, good health, and success in all their endeavors, and asks that this aid project be continued forever.

    LEAVE A REPLY

    Please enter your comment!
    Please enter your name here