លោក ងិន សៅរ័ត្ន នាយកប្រតិបត្តិអង្គការជនពិការកម្ពុជា ព្រមទាំងបុគ្គលិក បានទទួលការអនុញ្ញាតចូលជួប ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីសម្តែងនូវគារវកិច្ច និងជូនពរ ឯកឧត្តម ក្រុមគ្រួសារ និងសហការី ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលឆាប់ៗ ខាងមុខនេះ សូមប្រសិទ្ធិពរជ័យ សេរីបវរមហាប្រសើរ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។