30 C
Phnom Penh
ថ្ងៃ​ព្រហស្បតិ៍, ខែ​វិច្ឆិកា 21, 2024
spot_img

កិច្ចប្រជុំបណ្តាញថ្នាក់ជាតិរបស់អង្គការជនពិការកម្ពុជា

នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ត្រូវជាថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្ធស័ក ព.ស ២៥៦១អង្គការជនពិការកម្ពុជាបានរៀបចំកិច្ចប្រជុំបណ្តាញថ្នាក់ជាតិមួយ នៅភោជនីដ្ឋានទន្លេបាសាក់(២)។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ចែករំលែកបទពិសោធន៍ ចំណេះដឹង ព័ត៌មាន ក្នុងចំណោមសមាជិកបណ្តាញ ស្ថាប័នរដ្ឋាភិបាលដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ឋ និងលើកឡើងពីការប្រឈមនិងកង្វល់ របស់បងប្អូនជនពិការពីថ្នាក់ក្រោមជាតិមកថ្នាក់ជាតិ។

កិច្ចប្រជុំនាព្រឹកនេះ មានការចូលរួមពី ឯកឧត្តម នួន ផារ័ត្ន សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលសហភាព សហព័ន្ធយុវជនកម្ពុជា និងជាអភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ លោក ងិន សៅរ័ត្ន នាយកប្រតិបត្តិអង្គការជនពិការកម្ពុជា និងលោក យៀប ម៉ាលីណូ ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងប្រធានអង្គការមួយចំនួនទៀត៕

ប្រសាសន៍ លោក ងិន សៅរ័ត្ន បានថ្លែងថាអង្គការជនពិការកម្ពុជាជាអង្គការតំណាងសម្លេងជនពិការ ជាអង្គការមិនមែនរដ្ឋាភិបាល ដែលមានបណ្តាញជាង ៧៤ រួមទាំងស្រ្តី និងកុមារពិការ ដែលជាបណ្តាញរបស់ខ្លួន។ ធ្វើការស្វែងរកមតិគាំទ្រ ដើម្បីផ្តល់សិទ្ធិអំណាចទៅដល់បងប្អូនដែលមានពិការភាព ក្នុងនោះដែលអង្គការជនពិការកម្ពុជាក៏សូមកោតសសើរទៅដល់ប្រមុខរាជរដ្ឋាភិបាល ជាពិសេសក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទា និងក្រុមប្រឹក្សាសកម្មភាពជនពិការ បានផ្តល់ការយកចិត្តទុកដាក់ និងកិច្ចគាំទ្រសហការយ៉ាងល្អ ជាមួយអង្គការជនពិការកម្ពុជា។ ពិសេសជាងនេះទៀត អង្គការជនពិការកម្ពុជាដំណើរការការងារនេះដោយសាមានការគាំទ្របច្ចេកទេស និងថវិកា ពីម្ចាស់ជំនួយនានា ដូចជាៈ ជំនួយអូស្រា្តលី ( DFAT ) UNDP, GIZ, HI, IFES, OXFAM, AIR PORT PHNOM PENH,ដែលតែងតែគាំទ្រមកដល់អង្គការជនពិការកម្ពុជារហូតមក។ ហើយថ្មីៗនេះអង្គការជនពិការកម្ពុជាបានជួបតំណាងក្រសួងជាច្រើនមានដូចជាក្រសួងបរិស្ថាន ក្រសួងមុខងារសាធារណៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រសួងដែនដី និង ក្រសួងអប់រំ ក្នុងគោលបំណងសុំកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងការអនុវត្តន៍គម្រោងការបម្រែបម្រួលអាកាសធាតុ សុខភាព និងការអប់រំបញ្ចូលគ្នារបស់បងប្អូនជនពិការ។ រាល់ការស្នើសុំរបស់អង្គការជនពិការកម្ពុជាគឺ មានការយល់ព្រម ជាពិសេសក្រសួងអប់រំយុវជន និងកីឡាបានយល់ព្រមបញ្ច្រៀបសិទ្ធិជនពិការទៅក្នុងសៀវភៅសិក្សាសង្គមផងដែល។

ឯកឧត្តម នួន ផារ័ត្ន មានប្រសាសន៍ថា សហភាព សហព័ន្ធ យុវជនកម្ពុជា ជាអង្គការមហាជនមិនប្រកាន់ និន្នាការនយោបាយ ជាតិសាសន៍ វណ្ណៈ មិនប្រកាន់ពិការភាព ព្រោះយុវជន យុវនារីទាំងអស់សុទ្ធតែអាចចូលរួមចំណែកក្នុងកិច្ចការងារសង្គម មួយវិញទៀតជារឿងដែលសំខាន់ គឺឯកឧត្តមបានបញ្ច្រៀបបញ្ហាពិការភាពនេះទៅក្នុងសហភាព សហពន្ធ ដើម្បីបណ្តុះផ្នត់គំនិតយុវជនជំនាន់ក្រោយអោយបានយល់ដឹងអំពីពិការភាព។ ទាក់ទងបញ្ហា ចំណត និងផ្លូវចេញចូលរបស់ឡានក្រុង ឯកឧត្តម និងអង្គការជនពិការកម្ពុជា នឹងមានជំនួបម្តងទៀតជាមួយគ្នា ដើម្បីពិភាក្សាទៅលើចំណុចខ្វះខាត និងកែសម្រួលកន្លែងអង្គុយសម្រាប់សម្រួលដល់បងប្អូនដែលមានពិការភាពឱ្យទទួលបានសេវានេះផង។

អត្ថបទទាក់ទង

បណ្ដាញសង្គម

0FansLike
0FollowersFollow
0SubscribersSubscribe

អត្ថបទគួរអាន