30 C
Phnom Penh
ថ្ងៃ​អាទិត្យ, ខែ​វិច្ឆិកា 24, 2024
spot_img

“ក្តីកង្វល់របស់អ្នក ដំណោះស្រាយរបស់យើងខ្ញុំ”

ស្ត្រីពិការនិងកុមារពិការងាយនឹងរងគ្រោះ និងជួបប្រទះនឹងការរើសអើងបីដងបើប្រៀបធៀបជាមួយអ្នកដទៃ ដោយសារតែពិការភាព ភេទ និងភាពក្រីក្ររបស់ពួកគាត់។ វេទិកាស្ត្រីពិការផ្តួចផ្តើមបង្កើតឡើងក្នុងគោលបំណងដើម្បីជាតំណាងស្ត្រីនិងកុមារពិការក្នុងការលើកឡើងពីបញ្ហារបស់ពួកគាត់ទៅកាន់ភាគីពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិដោះស្រាយ។

ជាមួយនឹងគោលបំណង អបអរសាទរទិវាអន្តរជាតិនារី ខួបលើកទី១០៦ រួមទាំងសិទ្ធិរបស់ស្ត្រីពិការគ្រប់ប្រភេទ នៅថ្ងៃទី ១៧ ខែ មីនា ឆ្នាំ២០១៧ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ

អង្គការជនពិការកម្ពុជានឹងរៀបចំវេទិកាពិការភាព ក្រោមប្រធានបទ “ក្តីកង្វល់របស់អ្នក ដំណោះស្រាយរបស់យើងខ្ញុំ”។

សិក្ខាសាលានេះក៏មានការអញ្ជើញមកដល់របស់គណៈធិបតី និងភ្ញៀវកិត្តិយសពីណ្តាលអង្គការនានា និងដៃគួពាក់ព័ន្ធ និងស្រ្តីដែលត្រូវបានរោងចក្របញ្ឈប់ពីការងារផងដែរដោយពួកគាត់បានលើកឡើងពីក្តីកង្វល់របស់

គាត់នៅក្នុងសក្ខាសាលាដើម្បីអោយអង្គការនិងបណ្តារដៃគួរពាក់ព័ន្ធជួយរកដំណោះស្រាយអោយពួកគាត់បាន អោយទទួលការងារធ្វើ និងទទួលយកបងប្អូនជនពិការបម្រើការងារ ។

មួយវិញទៀតនោះដើម្បីអោយមានការយល់ដឹងកាន់តែច្រើនឡើងពីសំណាក់ក្រសួងស្ថាប័នរដ្ឋ វិស័យឯកជន និងជនពិការ អំពីពិការភាព ច្បាប់ជនពិការ អនុសញ្ញាស្តីពីសិទ្ធិជនពិការ យុទ្ធសាស្ត្រអ៊ិនឈាន់ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និង អនុក្រឹត្យស្តីពីអត្រាការងាររបស់ជនពិការនៅតាមក្រសួងស្ថាប័នរដ្ឋ និងវិស័យឯកជន។

ផ្តល់ឱកាសដល់ស្ត្រីពិការគ្រប់ប្រភេទមកពីបណ្តាខេត្តបានលើកឡើងពីក្តីកង្វល់ បញ្ហាប្រឈម និងតម្រូវការដល់ភាគីពាក់ព័ន្ធឱ្យបានយល់ដឹងនិងរកដំណោះស្រាយ។

គោលបំណងដើម្បីង្កើនការយល់ដឹងដល់អ្នកចូលរួម ជាពិសេសស្ត្រីពិការ អំពីពិការភាព ច្បាប់ជនពិការ អនុសញ្ញាស្តីពីសិទ្ធិជនពិការ យុទ្ធសាស្ត្រអ៊ិនឈាន់ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និង អនុក្រឹត្យស្តីពីអត្រាការងាររបស់ជនពិការនៅតាមក្រសួងស្ថាប័នរដ្ឋ និងវិស័យឯកជន និងផ្តល់ឱកាសដល់ស្ត្រីពិការមកពីបណ្តាខេត្តបង្កើតទំនាក់ទំនងល្អជាមួយអ្នកចូលរួមផ្សេងៗទៀត។

Email:anan.sem89@gmail.com

អត្ថបទទាក់ទង

បណ្ដាញសង្គម

0FansLike
0FollowersFollow
0SubscribersSubscribe

អត្ថបទគួរអាន