30 C
Phnom Penh
ថ្ងៃ​ព្រហស្បតិ៍, ខែ​វិច្ឆិកា 21, 2024
spot_img

ការដាក់អនុវត្តគម្រោងជួយស្ដារលទ្ធភាពពលកម្មជូនជនមានពិការភាព របស់គម្រោង ATscale

ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣ គណៈគ្រប់គ្រង និងបុគ្គលិកអង្គការជនពិការកម្ពុជា បានចូលរួមកម្មវិធី “ការដាក់អនុវត្តគម្រោងជួយស្ដារលទ្ធភាពពលកម្មជូនជនមានពិការភាព របស់គម្រោង ATscale” ក្រោមអធិបតីភាព ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

ឯកឧត្តម ជា សុមេធី បានលើកឡើងថា៖ «ក្រសួងសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងទាំងពីរ និងកម្មវិធីអេធីស្កេល នឹងបង្កើនកម្រិតកិច្ចសហប្រតិបត្តិការឡើងបន្ថែមទៀត ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍បច្ចេកវិទ្យាជំនួយសម្រាប់ជនមានពិការភាពនៅកម្ពុជា»។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានមានប្រសាសន៍ថា៖ «ក្នុងចំណោមជនមានពិការភាពដែលមានការលំបាកខ្លាំង ក្នុងការធ្វើចលនា ទាំងនោះ មានចាស់ជរា អ្នកជម្ងឺរាំរ៉ៃ ដែលមានបញ្ហាភ្នែកនិងធ្វើចលនា អតីតយុទ្ធជន និងជនមានពិការភាពដោយសាមីន និងគ្រោះថ្នាក់ចរាចរ។ សំរាប់បញ្ហាភ្នែក អត្រាប្រេវ៉ាឡង់ពិការភ្នែក គឺ ០.៣៧% ក្នុងឆ្នាំ ២០១៩»។

អត្ថបទទាក់ទង

បណ្ដាញសង្គម

0FansLike
0FollowersFollow
0SubscribersSubscribe

អត្ថបទគួរអាន