នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២
CDPO ពិតជាកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកអគ្គរដ្ឋទូត Dominic William ស្ថានទូតអង់គ្លេសប្រចាំទីក្រុងភ្នំពេញ និងលោក វ៉ាន់ថា សៀង មន្ត្រីនយោបាយ និងសិទ្ធិមនុស្ស ដែលបានឆ្លៀតពេលដ៏មមាញឹកមកទស្សនកិច្ចនៅការិយាល័យ CDPO ។ ការគាំទ្ររបស់អ្នកមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ចលនាពិការនៅកម្ពុជា។ គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺជាមូលដ្ឋានដើម្បីសិក្សាពីស្ថានភាពទូទៅនៃសិទ្ធិជនពិការនៅកម្ពុជា រួមមានការអភិវឌ្ឍន៍ក្របខ័ណ្ឌច្បាប់/គោលនយោបាយ និងការអនុវត្ត បញ្ហាការរើសអើង របៀបរួមបញ្ចូល និងចម្រុះនៅក្នុងសង្គមកម្ពុជា និងការងាររបស់ CDPO ។ល។