30 C
Phnom Penh
ថ្ងៃ​ចន្ទ, ខែ​ធ្នូ 30, 2024
spot_img

កិច្ចប្រជុំបណ្តាញអង្គការតំណាងជនពិការថ្នាក់ជាតិស្ពីពី« តួនាទីរបស់អង្គការដំណាងនិងការចូលរួមចំណែកដល់ការអនុវត្តកម្មវិធីកិច្ចគាំពារសង្គម»តាមរយៈកម្មវិធី(Zoom)

នៅថ្ងៃចន្ទ ៦ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ២០២១ អង្គការជនពិការកម្ពុជា ដែលទទួលជំនួយកម្មវិធី ACCESS បានរៀបចំ កិច្ចប្រជុំបណ្តាញអង្គការតំណាងជនពិការថ្នាក់ជាតិស្ពីពី« តួនាទីរបស់អង្គការដំណាងនិងការចូលរួមចំណែកដល់ការអនុវត្តកម្មវិធីកិច្ចគាំពារសង្គម»តាមរយៈកម្មវិធី(Zoom)។

គោលបំណង៖
អង្គការតំណាងត្រៀមខ្លួនជានិច្ចក្នុងការសហការជាមួយរាជរដ្ឋាភិបាលក្នុងការសម្របសម្រួលឱ្យជនមានពិការភាពជាពិសេសសមាជិករបស់អង្គការជនពិការក្នុងការទទួលបានការគាំទ្រផ្សេងៗ រួមទាំងការគាំទ្រផ្នែកកិច្ចគាំពារសង្គមទាំងក្នុងបរិបទជំងឺកូវីដ-១៩ គ្រោះទឹកជំនន់ និងទាំងក្នុងគាំពារសង្គមផ្សេងទៀតប្រកបដោយបរិយាបន្ន។ កិច្ចការជាក់លាក់មួយចំនួនដែលអង្គការតំណាងអាចចូលរួមបានតាមរយៈសិក្ខាសាលានៃបណ្តាញអង្គការតំណាង រួមមាន៖
១. កំណត់ពីកត្តាប្រឈមនិងកត្តាសម្របសម្រួលទាក់ទង នឹងលទ្ធភាពជនមានពិការភាពក្នុងការទទួលបានការគាំទ្រផ្នែកកិច្ចគាំពារសង្គម ដោយផ្តោតជាពិសេសលើការទទួលបាន៖
– ការឧបត្ថម្ភរបបគោលនយោបាយជនមានពិការភាពក្រីក្រតាមសហគមន៍
– ការទទួលបានប័ណ្ណសមធម៌/ក្រីក្រ និងប័ណ្ណសម្គាល់ជនមានពិការភាព
– ការទទួលបានការឧបត្ថម្ភតាមរយៈកម្មវិធីផ្ទេរសាច់ប្រាក់ក្នុងកំឡុងពេល កូវីដ-១៩ រួមទាំងការគាំទ្រទាក់ទងនឹងគ្រោះទឹកជំនន់
២. កំណត់ពីតួនាទីជាក់លាក់របស់អង្គការតំណាងក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ ទាក់ទងនឹងការងារឆ្លើយតបខាងលើ។
៣. ដើម្បីប្រមូលព័ត៌មានដែលទាក់ទងទៅនឹងបញ្ហាតម្រូវការ និងបញ្ហាប្រឈមរបស់ជនមានពិការភាពក្នុងអំឡុងពេលប្រឈមមុខនឹងជំងឺកូវីដ -១៩ រួមទាំងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ និងសម្ភារៈការពារ។
៤. ដើម្បីកំកំណត់សកម្មភាពជាអាទិភាពសម្រាប់រយៈខាងមុខ។

អត្ថបទទាក់ទង

បណ្ដាញសង្គម

0FansLike
0FollowersFollow
0SubscribersSubscribe

អត្ថបទគួរអាន