ថ្ងៃសុក្រ ១៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹង អង្គការជនពិការកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ លើការអនុវត្តគម្រោង៖
១.ការលើកកម្ពស់បរិយាបន្នពិការភាព
២.សហការដើម្បីអនុវត្តច្បាប់ស្តីពីពិការភាព
៣.បរិយាបន្នជនមានពិការភាពនៅក្នុងវគ្គបណ្តុះបណ្តាល
៤.ការកសាងសមត្ថភាពជនមានពិការភាពលើមូលដ្ឋានច្បាស់លាស់
៥.ការពង្រឹងបណ្តាញជនមានពិការភាព
៦.ការអនុវត្តសេវាកម្មព័ត៌មានសាធារណៈដើម្បីលើកកម្ពស់បរិយាបន្ន។






