30 C
Phnom Penh
ថ្ងៃ​សៅរ៍, ខែ​ធ្នូ 21, 2024
spot_img

កិច្ចប្រជុំជាមួយ ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

ភ្នំពេញថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៨ ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ បានអនុញាតិអោយអង្គការជនពិការកម្ពុជាចូលជួបសំដែងការគួរសម ជំនួបនេះប្រព្រិត្តទៅនៅក្នុងក្រសួងមុខងារសាធារណៈ ដោយមានអ្នកចូលរួម ១៤នាក់ ប្រុស ៩នាក់ និងស្រ្តី ៥នាក់ ។ ក្នុងនោះលោក ងិន សៅរត្ន័ នាយកប្រតិបត្តិអង្គការជនពិកាកម្ពុជា លើក៥ចំនុចស្នើរសុំទៅកាន់ក្រសួងមុខងារសាធារណៈ

ការជ្រើសរើសជនពិការចូលបម្រើការងារ នៅទីស្តីការក្រសួង និងមន្ទីរស្របតាមអនុក្រឹត្យ ស្តីពីការកំណត់អាត្រា និងបែបបទនៃការជ្រើសរើសជនពិការចូលបំរើការងារ ។

  • ការប្រើប្រាស់ពាក្យពេចន៏ ទាក់ទងនិងវិស័យពិការភាព ក្នុងការជ្រើសរើសបុគ្គលិក ។
  • ការបង្ករលក្ខណៈងាយស្រួលសម្រាប់ជនពិការ ក្នុងការិយាល័យ រួមទាំងបង្គន់ និងផ្លូវចេញ ចូល ។
  • ការដាក់បញ្ចូលជនពិការក្នុងគោលនយោបាយ គោលការណែនាំ និងផែនការយុទ្ធសាស្រ្ត ( ដោយមានការធ្វើបរិយាប័ន្នជនពិការ) របស់ក្រសួងនិងមន្ទីរ។
  • ស្នើរសុំកិច្ចសហការជាមួយក្រសួង ក្នុងការជួយជនពិការ និងការងារនូវពេលអនាគត ។

ក្នុងនោះដែលឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ មានប្រសាសន៏ថា អោយអង្គការជនពិការកម្ពុជាស្រង់ឈ្មោះជនពិការដែលមានសមត្ថភាព ឬជំនាញដែលអាចធ្វើការបាន ដាក់ទៅក្រសួងមុខងារដើម្បីក្រសួងជួយសម្របសម្រួលបន្តរទៅក្រសួង ឬមន្ទីរពាក់ពន្ធ័អោយជ្រើសរើសយកជនពិការចូលបំរើការងារ កំរិតនៃការជ្រើសរើសមានបី ក្របខណ្ឌ័ ក ខ គ ទាមទារអោយមានសញ្ញាបត្របាក់ឌុប ដល់ បរិញ្ញាបត្រ។ ឯកឧត្តម មានប្រសាសន៍ទៀតថា ស៊ូបណ្តុះបណ្តាលអោយជនពិការមានសមត្ថភាព ជាជាងដាក់ទានដល់ជនពិការ ។

អត្ថបទទាក់ទង

បណ្ដាញសង្គម

0FansLike
0FollowersFollow
0SubscribersSubscribe

អត្ថបទគួរអាន