នៅថ្ងៃទី២០-២២ ខែមីនា ឆ្នាំ២០២៤ វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ បានផ្ដល់វគ្គបណ្ដុះបណ្ដាលដល់បុគ្គលិកអង្គការជនពិការកម្ពុជា ស្ដីពី កិច្ចគាំពារសង្គម។ ក្នុងវគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងដោយ អង្គការជនពិការកម្ពុជា និងទទួលបានការគាំទ្រពីកម្មវិធី ACCESS។
គោលបំណង៖
១. ពន្យលពីសាវតា និងគំនិតផ្ដួចផ្ដើមបង្កើតប្រព័ន្ធគាំពារសង្គមដែលស្របទៅនិងយន្តការសកលភាវូបនិយកម្ម។
២. កំណត់់បានពីសេវាគាំពារសង្គមដែលបានកំពុងមានសុពលភាព និងអនុវត្តនៅកម្ពុជា។
៣. ពិភាក្សាអភិបាលកិច្ច បញ្ហាអន្តរវិស័យ និងបរិយាបន្នសង្គម ដើម្បីឲ្យប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ អនុវត្តសិទ្ធិរបស់ខ្លួនក្នុងការទទួលបានសេវាគាំពារសង្គមប្រកបដោយបរិយាបន្ន។

















