30 C
Phnom Penh
ថ្ងៃ​សៅរ៍, ខែ​ធ្នូ 21, 2024
spot_img

រដ្ឋមន្ត្រីក្រសួងការងារ អំពាវនាវឱ្យដៃគូអន្តរជាតិ ជួយពង្រឹងសមត្ថភាពជនមានពិការភាព ដើម្បីមានឱកាសការងារកាន់តែទូលំទូលាយ

ភ្នំពេញៈ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវឱ្យដៃគូអន្តរជាតិ ជួយពង្រឹងការបណ្តុះបណ្តាលសមត្ថភាពដល់ជនមានពិការភាពនៅកម្ពុជា ដើម្បីមានឱកាសការងារឱ្យកាន់តែទូលំទូលាយ និងមានជម្រើសកាន់តែច្រើន។

លោកបានថ្លែងបែបនេះក្នុងវេទិកាជាតិស្ដីពី «បរិយាបន្នពិការភាព និងការងារសមរម្យនៅប្រទេសកម្ពុជា» ដែលមានដៃគូអភិវឌ្ឍន៍អន្តរជាតិនានាបានចូលរួមកាលពីថ្ងៃទី១១ ខែមីនា។ នេះបើយោងតាមការប្រកាសពីក្រសួងការងារ។

លោក ហេង សួរ បានលើកឡើងថា ការពង្រឹងសមត្ថភាព នឹងក្លាយជាកត្តាមួយដ៏សំខាន់ក្នុងការបង្កើតឱកាសដល់ជនមានពិការភាពឱ្យទទួលបានការអភិវឌ្ឍខ្លួនឱ្យស្របទៅតាមតម្រូវការទីផ្សារការងារដែលមានភាពបត់បែននិងសម្របសម្រួលខ្ពស់។ ដូច្នេះហើយការផ្តោតលើការអភិវឌ្ឍ និងពង្រឹងសមត្ថភាព រួមទាំងការបង្កលទ្ធភាពជូនជនមានពិការភាព គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវចក្ខុវិស័យទទួលយកកម្លាំងពលកម្មជនមានពិការភាពចំនួន ១% សម្រាប់វិស័យឯកជន និងចំនួន ២% សម្រាប់វិស័យរដ្ឋ។

លោក​ប​ញ្ជា​ក់ថា​៖ ​«ខ្ញុំ​សូម​អំ​ពា​វនា​វឱ្យ​ដៃ​គូអ​ន្ត​រជា​តិ​ ​ផ្តោត​លើ​ការព​ង្រឹ​ងការ​ប​ណ្តុះបណ្តា​លស​ម​ត្ថ​ភា​​ព​​ដ​ល់ជ​ន​​មា​នពិ​កា​រ​ភា​ព​នៅក​ម្ពុ​ជា​ ដើ​ម្បី​ផ្ត​ល់ឱ​កាស​ការ​ងារ​ឱ្យកា​ន់​តែទូ​លំ​ទូលា​យ​ និ​ងមា​ន​​​ជ​ម្រើសកា​​​រ​ងារ​កា​ន់​តែច្រើ​ន​សម្រា​ប់​ពួ​កគា​ត់​»​។​

ទ​ន្ទឹ​ម​នេះ​ ​ដើ​ម្បីប​ន្ត​លើក​ក​ម្ព​ស់ និងជំ​រុ​ញ​កា​រចូ​ល​រួម​រប​ស់​ជ​ន​មា​នពិ​ការ​ភា​ពក្នុ​ង​ជីវ​ភា​ពស​ង្គ​​ម​ ​និ​ង​ទ​ទួល​បា​នកា​រ​ប​ណ្តុះ​បណ្តា​ល​សម​ត្ថ​ភា​ពជំ​នាញ​ប​ច្ចេកទេស​ ​លោ​កថា​ ​ក្រសួ​ង​កា​រងា​រ​​ ​បាន​ណែ​នាំ​ឱ្យសា​លា​បណ្តុះ​​ប​ណ្តា​ល​ប​ច្ចេ​កទេ​​សក្រោ​ម​ឱ​​វាទ​រ​ប​ស់ក្រ​សួង​ទាំ​ងអ​ស់​ ​ត្រូវ​យ​កចិ​ត្ត​ទុកដាក់​ក្នុង​កា​រផ្ត​ល់ជ​ម្រា​ល​ធ្វើ​ដំ​ណើ​រ ​និ​ង​​ថ្នាក់​រៀ​ន​ដែ​ល​​អា​ច​ផ្ត​ល់​ភាព​ងា​យ​ស្រួ​ល​ដ​​ល់ជ​ន​មា​នពិ​កា​រ​ភា​​ពដើ​ម្បី​អា​ចទ​​ទួល​បា​នជំ​នា​ញប​ច្ចេ​កទេ​ស​វិជ្ជា​ជី​វៈក្នុ​ង​កា​រត្រៀ​ម​ខ្លួន​ស​ម្រា​ប់ឱ​កាស​កា​រ​ងារ​នាពេ​លប​ច្ចុ​ប្ប​ន្ន។​​

ប្រភព៖ ភ្នំពេញប៉ុស្ដិ៍

អត្ថបទទាក់ទង

បណ្ដាញសង្គម

0FansLike
0FollowersFollow
0SubscribersSubscribe

អត្ថបទគួរអាន