អំពីយើង

អ.ព.ក គឺជាអង្គការក្រៅរដ្ឋាភិបាលកម្ពុជាដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៤ ជាចលនារបស់ជនមានពិការភាពកម្ពុជា ដោយមានការគ្រប់គ្រងផ្ទាល់ដោយជនមានពិការភាព​ ហើយសារសំខាន់នៃអង្គការ គឺជាសមាជិកភាពពិការភាពក្នុងប្រទេសកម្ពុជា។ នៅឆ្នាំ ២០១៨ អ.ព.ក មានបណ្តាញអង្គការតំណាងជនពិការជាសមាជិកចំនួន ៧៥ ក្នុងនោះមានវេទិកាស្ត្រីពិការចំនួន ១១ ហើយមានក្រុមជួយខ្លួនឯងចំនួន ១០០០ បន្ថែមទៀត។ ជាសរុប ពួកគេមានសមាជិកជនមានពិការភាព ជាង ២ម៉ឺននាក់ នៅទូទាំង ២៥ រាជនី ខេត្ត ។

សារសំខាន់ អ.ព.ក តំណាងឱ្យជនមានពិការភាពគ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជា ។ អ.ព.ក ខុសពីអង្គការជនពិការដទៃទៀត ដោយមិនមានផ្តល់ជាសម្ភារ ឬសេវាកម្មនោះទេ ។

ចក្ខុវិស័យ

ជនមានពិការភាពគ្រប់ប្រភេទទាំងអស់ អាចចូលរួមក្នុងសង្គមយ៉ាងពេញ​លេញ និងស្មើភាពគ្នា ដើម្បីរស់នៅប្រកបដោយបរិយាបន្ន និងសេចក្តីថ្លៃថ្នូរ ។

គុណតម្លៃ

អ.ព.ក  ជឿលើនិងដំណើរការដោយគុណតម្លៃទាំងនេះ  I.N.D.I.C.A.T.E

  • បរិយាបន្ន៖ យើងលើកទឹកចិត្ត និងគាំទ្រដល់គ្រប់ផ្នែកទាំងអស់នៅក្នុងសង្គម ឲ្យមានបរិយាបន្នជនមានពិការភាព ជាពិសេសអ្នកដែលមានតម្រូវការជាងគេ ។
  • អព្យាក្រឹត៖ យើងមិនធ្វើលើគណបក្សនយោបាយណាទេ ដោយធ្វើការដើម្បីផលប្រយោជន៍រួមរបស់ជនមានពិការភាពតែប៉ុណ្ណោះ ។
  • ភាពចម្រុះគ្នា៖ យើងទទួលស្គាល់ និងគាំទ្រដល់ជន​មានពិការភាពគ្រប់ប្រភេទទាំងអស់ ។
  • ការបំផុស៖ យើងត្រូវបានការទទួលស្គាល់ពីជនមានពិការភាពក្នុងធ្វើការរួមគ្នា ដើម្បីការសម្រេចបាននូវលទ្ធផលល្អប្រសើរឡើងសម្រាប់ជនមានពិការភាព ។
  • កិច្ចសហការ៖ យើងនឹងសហការជាមួយភាគីពាក់ព័ន្ធរួមទាំងរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់លទ្ធផលសម្រាប់ជនមានពិការភាព ។
  • គណនេយ្យភាព និងតម្លាភាព៖ យើងមានភាពស្មោះត្រង់ និងបើកចំហ អំពីដំណើរការនីតិវិធី និងហិរញ្ញវត្ថុ ដែលមានការទទួលខុសត្រូវខ្ពស់ចំពោះសកម្មភាពរបស់យើង។
  • សមភាព៖ យើងគាំទ្រដល់ជនមានពិការភាពឱ្យមានឱកាសស្មើៗគ្នា និងទទួលបានការបង្កលក្ខណៈងាយស្រួល ដូចប្រជាជនកម្ពុជាដទៃទៀត ។
បេសកកម្ម

ក្នុងនាមអង្គការជនពិការ អ.ព.ក នឹងធ្វើការជាមួយក្រុមងាយរងគ្រោះដទៃទៀតរួមចំណែកដល់ការអភិវឌ្ឍសង្គមកម្ពុជាសម្រាប់ទាំងអស់គ្នា។

អ.ព.ក ទទួលយកវិធីសាស្រ្តផ្អែកលើសិទិ្ធមនុស្សចំពោះពិការភាពដូចជា៖

  • បង្កើតបណ្តាញដែលលើកកម្ពស់ការផ្តល់ភាពអង់អាចដល់ជនមានពិការភាពដែលបណ្តាលឱ្យមានការចូលរួមពេញលេញនៅក្នុងសង្គម។
  • តំណាងឱ្យសំឡេងជនមានពិការភាពគ្រប់ប្រភេទ និងបន្តការយកចិត្តទុកដាក់លើស្ត្រីនិងកុមារដែលមានពិការភាព និងជនជាតិភាគតិចដែលមានពិការភាព។
  • ធ្វើការជាមួយនិងលើកទឹកចិត្តរដ្ឋាភិបាលនិងអ្នកពាក់ព័ន្ធនានាឱ្យអនុវត្តច្បាប់និងអនុសញ្ញាជនពិការថ្នាក់ជាតិនិងអន្តរជាតិ។
ក្រុមគោលដៅរបស់យើង

CDPO ធ្វើ​ការ​ឆ្ពោះ​ទៅ​រក​គុណភាព​ជីវិត​របស់​ក្រុម​ជន​ពិការ​ចម្រុះ​ពី​តំបន់​ផ្សេង​គ្នា និង​ភូមិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា។